ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតំបន់ឆ្នេរ មានកិច្ចការចម្បងមួយ គឺការសម្របសម្រួលគម្រោង៣ឆ្នាំរំកិល ឱ្យដំណើរការទៅបានដោយរលូនតាមការគ្រោងទុក។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានសម្រួចនូវផែនការការងារ តាមរយៈការធ្វើអាទិភាវូបនីយកម្មគម្រោងដៃគូអភិវឌ្ឍន៍ ដូចជាគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព និងគម្រោង LASED III ជាដើម សំដៅប្រែក្លាយឱ្យទៅជាកម្លាំងសរុប ដើម្បីជំរុញការអភិវឌ្ឍ ជាពិសេសការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលទ្រទ្រង់ដល់សង្គម និងសេដ្ឋកិច្ចរបស់បងប្អូនប្រជាជននៅតាមតំបន់ឆ្នេរ។

