ចំនួនជនភៀសសឹកគិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥
ខេត្តព្រះវិហារ មានជនភៀសសឹកកើនដល់៦.១៣៣គ្រួសារ ស្មើនឹងមនុស្សចំនួន២១.៦៣៩នាក់។
ខេត្តឧត្តរមានជ័យ មានជនភៀសសឹកកើនដល់ ៩.៧៦៨គ្រួសារ ស្មើនឹងមនុស្សចំនួន៣៣.៧៨៧នាក់។
ខេត្តបន្ទាយមានជ័យ មានជនភៀសសឹកកើនដល់១០.២៥៥គ្រួសារ ស្មើនឹងមនុស្ស៣៦.២៤៤នាក់។
ខេត្តបាត់ដំបង មានជនភៀសសឹក២០២គ្រួសារ ស្មើនឹងមនុស្ស៨១០នាក់ មកកាន់ជម្រកសុវត្ថិភាព រៀបចំដោយរដ្ឋបាលខេត្ត ក្រៅពីនេះពលរដ្ឋភាគច្រើនបានជម្លៀសទៅកាន់ទីតាំង
ផ្សេងៗរៀងៗខ្លួន។
ខេត្តពោធិ៍សាត់ មានជនភៀសសឹកកើនដល់៦៤១គ្រួសារ ស្មើនឹងមនុស្ស
១.៨៩៦នាក់ ដោយភាគច្រើនបានជម្លៀសពីព្រំដែនថ្មដា មកកាន់ទីរួមស្រុកវាលវែង។
ខេត្តសៀមរាប បានទទួលជនភៀសសឹកកើនដល់៩.៩៥៨គ្រួសារ ស្មើនឹងមនុស្សចំនួន ៣១.៨៣៧នាក់។
សរុបចំនួនជនភៀសសឹកបានកើនដល់ជាង ៣ម៉ឺន៦ពាន់គ្រួសារ ស្មើនឹងមនុស្សជាង ១២ម៉ឺននាក់។
