ខេត្តកណ្តាល៖ ក្រុមការងាររដ្ឋបាលខេត្តកណ្តាល បានរៀបចំសម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលបានពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈរដ្ឋបាល ក្រុង-ស្រុក បានផ្ដល់ជូនកងទ័ព ដើម្បីយកទៅចែកជូនកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងប្រជាពលរដ្ឋភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់កន្លែងមានសុវត្ថិភាព៕

