ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងការចុះផ្សាយដែលមានចរិកនយោបាយ ដែលបានផ្សព្វផ្សាយថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជាសហវិនិយោគិនជាមួយនឹងក្រុមហ៊ុន កាស៊ីណូ ជីន ប៉ី (Jin Bei) ដែលមានមូលដ្ឋាននៅទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
