អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា ជនជាប់ឃុំជនជាតិវៀតណាមដែលត្រូវបានរំដោះចេញពីក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀងនាព្រឹកមិញនេះ ត្រូវបានចាប់ខ្លួនមកវិញម្នាក់ និងរថយន្ដមួយគ្រឿងដែលជាមធ្យោបាយ។
បច្ចុប្បន្នសមត្ថកិច្ចចម្រុះកំពុងធ្វើប្រតិបត្ដិការតាមចាប់ខ្លួនជនជាប់ឃុំ៥នាក់ទៀតរួមទាំងបក្ខពួកដែលមករំដោះ។
