ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម(យកសាំងចាក់ដុតអឌិតប្រពន្ធ) និងរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង២០:៤០នាទី នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័យបានធ្វើសកម្មភាពយកសាំងចាក់ស្រោចលើប្រពន្ធហើយដុតបណ្តាលរលាករងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។មូលហេតុបណ្តាលមកពីខឹងនឹងអឌិតប្រពន្ធមិនព្រមត្រូវរ៉ូវគ្នារួមរស់ជាប្តីប្រពន្ធវិញ។
ជនសង្ស័យមានឈ្មោះ គឹម រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ រីឯជនរងគ្រោះមានឈ្មោះ ភួង ចន្ធូ ភេទស្រី អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ។
ចាប់យកវត្ថុតាងបានរួមមាន: ដែកកេះចំនួន០១,ក្រាមសថ្លាចំនួន០១កញ្ចប់,ទូរសព្ទដៃ ម៉ាក Iphone 14 Pro max ពណ៌ស្វាយចំនួន០១គ្រឿង និងកែវជក់ប្រើប្រាស់គ្រឿងញៀនចំនួន០១។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕

