កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងលក្ខណៈបច្ចេកទេសនៃការសាងសង់ អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ការចុះត្រួតពិនិត្យនេះ មានគោលបំណងពិនិត្យលើលក្ខណៈបច្ចេកទេស ស្តង់ដារសំណង់ និងតាមដានវឌ្ឍនភាពការងាររបស់គម្រោង ព្រមទាំងពិនិត្យលើការអនុវត្តផែនការសាងសង់ឱ្យស្របតាមទំហំការងារ និងផែនការដែលបានកំណត់។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានណែនាំដល់ក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសាងសង់ ដោយត្រូវអនុវត្តតាមលក្ខណៈបច្ចេកទេស និងស្តង់ដារដែលបានកំណត់ ព្រមទាំងរៀបចំផែនការការងារឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។
លោកមេបញ្ជាការ ក៏បានជំរុញឱ្យក្រុមការងារបន្តតាមដាន និងត្រួតពិនិត្យការងារជាប្រចាំ ដើម្បីធានាថា គម្រោងសាងសង់អគារសេនាធិការដ្ឋានថ្មីនេះ សម្រេចបានតាមផែនការ មានគុណភាពល្អ និងអាចឆ្លើយតបបានតាមតម្រូវការប្រើប្រាស់របស់អង្គភាពនាពេលខាងមុខ។


