កំពង់ស្ពឺ៖នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងការចូលរួមយ៉ាងសកម្មភាពពីក្រុមការងារសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តកំពង់ស្ពឺ រួមនិងអ្នកកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខវីរៈកងទ័ព លោកវរសេនីយ៍ត្រី ប៉ិច អាង អង្គភាពកងពលតូចអន្តរាគមន៍លេខ១ ឈរជើងទិសតាថាវ ខេត្តព្រះវិហារ ដែលបានត្រឡបមកផ្ទះដើម្បីថែទាំសុខភាព។
នាឱកាសនោះសួរសុខទុក្ខនោះផងដែរ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន បានសំណេះសំណាលនិងជូនពរឲ្យគាត់បានឆាប់ជាសះស្បើយ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផងដែរ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈកងទ័ពនៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល៕
ក្រៅពីសួរសុខទុក្ខ លោកវរសេនីយ៍ឯក ភូឌី សាឌីន ក៏បាននាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់គាត់និងគ្រួសាររួមមាន៖ ថវិកា ២០០,០០០៛,អង្ករ ៣បាវ,មី ៣កេះ,ទឹកសុទ្ធ ៣កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ និងត្រីខ៣យួរថែមទៀតផង។

