កំពង់ស្ពឺ៖នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងការចូលរួមយ៉ាងសកម្មភាពពីក្រុមការងារសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តកំពង់ស្ពឺ រួមនិងអ្នកកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បន្តចុះសួរសុខទុក្ខវីរៈកងទ័ព លោកពលបាលឯក ម៉ម ធឿន បម្រើការនៅអង្គភាពកងពលតូចអន្តរាគមន៍លេខ១ ឈរជើងសមរភូមិជួរមុខទិសតាថាវ ខេត្តព្រះវិហារ ដែលបានត្រឡបមកផ្ទះដើម្បីថែទាំសុខភាពនៅគេហដ្ឋានក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
នាឱកាសនោះសួរសុខទុក្ខនោះផងដែរ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន បានសំណេះសំណាលនិងជូនពរឲ្យគាត់បានឆាប់ជាសះស្បើយ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផងដែរ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈកងទ័ពនៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល។
ជាទឹកចិត្តក្រោមស្មារតីមនុស្សធម៏ លោកវរសេនីយ៍ឯកភូឌី សាឌីន ក៏បាននាំយកនូវថវិការួមនឹងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជូនដល់គាត់និងគ្រួសារផងដែរ រួមមាន៖ថវិកាចំនួន ២០០,០០០៛,អង្ករ៣បាវ,មី ៣កេះ, ទឹកសុទ្ធ ៣កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ និងត្រីខ ៣យួរថែមទៀតផង៕


