ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមគោលការដឹកនាំដ៏បុិនសបឈ្លាសវៃប្រកបដោយគុណធ៌មរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៣ខែមីនាឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួសុខទុក្ខ លោកស្រី បក់ យ៉ុង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានថ្ងៃមុនដោយគាត់ត្រូវជាភរិយារបស់លោក ជួប វាសនា អតីតមន្ត្រីកងរាជអាវុធហត្ថចូលនិវត្តន៍ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយបច្ចុប្បន្នរស់នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមរយៈការចុះសួរសុខទុក្ខនេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានសំណេះសំណាលនិងជូនពរឲ្យមានសុខភាពល្អ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ចំពោះលោកស្រី បក់ យ៉ុង និងក្រុមគ្រួសារផងដែរ ដែលស្តែងចេញការយកចិត្តទុកដាក់បំផុតក្នុងស្មារតីមនុស្សមនុស្សធម៌ ចំពោះគ្រួសារអតីតចូលសោធននិវត្តន៍និងគ្រួសារយោធិនដែលបានពលីមរណៈដែលមានជីវភាពខ្វះខាត ជួបការលំបាកជាក់ស្តែងនាពេលបច្ចុប្បន្ន ម្យ៉ាងវិញទៀតក្នុងន័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ(សន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ)នាពេលខាងមុខនេះផងដែរ។
ដោយក្តីអាណិតអាសូរជាមួយគ្នានេះដែរ ជាទឹកចិត្តសប្បុរសធម៏របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជួយគ្នាក្នុងគ្រាលំបាក ក៏បានឧបត្ថម្ភជាថវិការចំនួន ៤០០,០០០៛ ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖អង្ករ ៣បាវ,មី ៣កេះ,ទឹកសុទ្ធ ៣កេះ,ទឹកផ្លែឈើ ២កេះ,ភេសជ្ជៈ ១កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ និងត្រីខ ៣យួរថែមទៀតផង៕


