ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះសកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានប្រកាសបង្កើតរដ្ឋសភាដោយខុសច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ដោយចាត់ទុកទង្វើនេះថាជាការរំលោភបំពានរដ្ឋធម្មនុញ្ញ និងក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរ។

