ខេត្តកំពង់ស្ពឺ៖ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១៣:៥០ នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ Hotline 1292 ដែលបម្រើការងារ ២៤ម៉ោងលើ២៤ម៉ោង បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ស្នើសុំកិច្ចអន្តរាគមន៍ករណីអគ្គិភ័យឆាបឆេះរោងចក្រ YTC Corporation ស្ថិតនៅទល់មុខសាលាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះអន្តរាគមន៍ជួយពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅរោងចក្រខាងលើ៕

