ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជយ័ និងស្នាក់ការ៥៥១ ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី រ៉ាសុី មេបញ្ជាការស្ដីទី និងជាប្រធានស្នាក់ការ៥៥១ បានបន្តចុះផ្សាយលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តក្រុងឧដុង្គម៉ែជយ័ ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាបកាន់តែច្រើន ដោយបានចែកនូវខិតប័ណ្ណនិងបិទស្ទិកគរលេខ១២៩២ តាមទីប្រជុំជន ផ្សារ សាលារៀន ភោជនីយដ្ឋាន ផ្ទះសំណាក់ ហាងកាហ្វេ ស្ថានីយប្រេងឥន្ធនៈ រោងចក្រ និងសំខាន់ៗផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
